
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានចោទប្រកាន់រិស្សីថា អាម៉េរិកមាន"ភស្តុតាងវិវត្តន៍" ដែលថារុស្ស៊ីកំពុងរៀបចំការវាយប្រហារតាមអ៊ីនធឺណិតលើអាមេរិក ហើយបានអំពាវនាវដល់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកឱ្យពង្រឹងការការពារឌីជីថលរបស់ពួកគេ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានថា "វាគឺជាផ្នែកមួយនៃក្បួនសឹងសង្រ្គាមរបស់រុស្ស៊ី" ដោយបន្ថែមថា "រដ្ឋាភិបាលសហព័ន្ធមិនអាចការពារប្រឆាំងនឹងការគំរាមកំហែងនេះតែម្នាក់ឯងបានទេ" ។
យ៉ាងណាមិញ ប៉ុន្មាននាទីបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់គាត់ត្រូវផ្សាយចេញពីសេតវិមាន។ ទីប្រឹក្សារបស់លោក Biden បញ្ជាក់ថា «យើងកំពុងតែត្រៀមខ្លួននឹងបើកការស៊ើបអង្កេតលើការវាយប្រហាររបស់រុស្សីតាមអ៊ីនធឺណេត»។
គួរបញ្ចាក់ថា ទីក្រុងមូស្គូ បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុនដោយលើកឡើងពីការបរាជ័យរយៈពេលប្រាំពីរឆ្នាំដោយទីក្រុងគៀវក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Minsk និងធ្វើឱ្យមានសន្តិភាពជាមួយនឹងតំបន់ដាច់ចេញពី Donetsk និង Lugansk ។
រុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋ Donbass ទាំងពីរជារដ្ឋឯករាជ្យប៉ុន្មានថ្ងៃមុននេះ។ ក្រុងគៀវបានចោទក្រុងម៉ូស្គូពីការវាយប្រហារសាហាវព្រៃផ្សៃនឹងរំលោភច្បាប់អន្តរជាតិ៕