Yearendyearend1140x150

អង់គ្លេសផ្អាកជើងហោះហើរយន្តហោះឯកជនរបស់សេដ្ឋីរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
យន្តហោះឯកជនរបស់សេដ្ឋីរុស្សី

អង់គ្លេស៖ យន្តហោះឯកជនមួយត្រូវបានចុះចត ខណៈដែល "តំណជើងហោះហើរុស្ស៊ី " ត្រូវបានកាត់ផ្តាច់ នឹងកំពុងបន្តស៊ើបអង្កេត។ លោក Grant Shapps បាននិយាយថា រដ្ឋមន្ត្រីកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងលោក វ្ល៉ាឌីមៀ ពូទីន និង "សង្រ្គាមខុសច្បាប់" របស់គាត់នៅអ៊ុយក្រែន។ យន្តហោះទាំងអស់ដែលជាកម្មសិទ្ធិ ប្រតិបត្តិការ ឬជួលដោយជនជាតិរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យហោះហើរ ឬចុះចតនៅចក្រភពអង់គ្លេស។

យន្តហោះនេះត្រូវបានគេទុកនៅអាកាសយានដ្ឋាន London Biggin Hill ខណៈដែលក្រុមមន្ត្រីស៊ើបអង្កេតថា តើវាខុសនឹងទណ្ឌកម្មរបស់ចក្រភពអង់គ្លេសឬយ៉ាងណា?

នាយកដ្ឋានដឹកជញ្ជូនបានបន្តថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើតំណភ្ជាប់ណាមួយទៅកាន់បុគ្គលណាម្នាក់ទេ ខណៈពេលដែលមន្រ្តីបច្ចេកទេសកំពុងតែស៊ើបលើរឿងនេះ។

ការរឹបអូសយកយន្តហោះចុងក្រោយនេះ កើតឡើង១០ថ្ងៃ បន្ទាប់ពីមានការលេចចេញថា ចក្រភពអង់គ្លេសបានចាប់យន្តហោះឯកជនមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីរុស្ស៊ីម្នាក់។ យន្តហោះដែលបានចុះបញ្ជីនៅលុចសំបួ បានហោះហើរពីសហរដ្ឋអាមេរិក ទៅកាន់អាកាសយានដ្ឋាន Farnborough ក្នុងទីក្រុង Hampshire កាលពីថ្ងៃទី ៣ ខែមីនា។ មន្ត្រីចក្រភពអង់គ្លេសជឿថា មហាសេដ្ឋីប្រេង Eugene Shvidler ស្ថិតនៅលើយន្តហោះនៅពេលវាមកដល់។

លោក Shvidler ខ្លួនឯងមិនត្រូវបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនដោយចក្រភពអង់គ្លេសក្នុងដំណាក់កាលណាមួយឡើយ។ ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀតដែលប្រឆាំងនឹងការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីលើអ៊ុយក្រែនបានដាក់ចេញនូវទណ្ឌកម្មដែលរៀបចំឡើងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលមានបំផុតរបស់ខ្លួនដែលអាចជំរុញឲ្យរុស្សីមានបញ្ហាផ្ទៃក្នុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង