Yearendyearend1140x150

ចិនព្រមានអំពី "ផលវិបាកអាចមិននឹកស្មានដល់" បើបង្ខំឱ្យថាមពលនុយក្លេអ៊ែរផ្ទុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំចិនលោក ស៊ី នឹងមេដឹកនាំ អាម៉េរិក បៃដិន

ក្រុងប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិនបន្ទោសអង្គការណាតូដែលបង្កអស្ថិរភាពដែលនាំឲ្យមានជម្លោះរុស្ស៊ីនិងអ៊ុយក្រែនរីកកាន់តែធំឡើង។

អនុរដ្ឋមន្ត្រីការបរទេសលោក Le Yucheng បាននិយាយថា សកលភាវូបនីយកម្មមិនគួរត្រូវបាន "ប្រើប្រាស់អាវុធ" ខណៈដែលនយោបាយប្លុកយោធាត្រូវតែ "បដិសេធ" មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានព្រមានសមភាគីចិន Xi Jinping អំពី "ផលវិបាក" ប្រសិនបើទីក្រុងប៉េកាំងគាំទ្រសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងវេទិកាអន្តរជាតិលើកទី៤ ស្តីពីសន្តិសុខ និងយុទ្ធសាស្ត្រនៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ មន្ត្រីចិនបានយល់ស្របជាមួយនឹងការវាយតម្លៃរបស់ទីក្រុងមូស្គូថា ការពង្រីកដោយមិនបានត្រួតពិនិត្យរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងការខកខានក្នុងការដោះស្រាយកង្វល់សន្តិសុខជាតិរបស់រុស្ស៊ី បានត្រួសត្រាយផ្លូវទៅកាន់វិបត្តិបច្ចុប្បន្ន ដោយលោកនិយាយសាមញ្ញថា «ការប្តេជ្ញាចិត្តមិនមានការពង្រីកអំណាចណាតូទៅទិសខាងកើតអាចបញ្ចប់វិបត្តិបានយ៉ាងងាយ ហើយបញ្ឈប់ការរងទុក្ខនោះដោយប្រសិទ្ធភាព»។

មន្ត្រីចិនរូបនេះបន្តថាផ្ទុយទៅវិញ លោកខាងលិចបានព្យាយាមប្រើប្រាស់អំណាច នឹងកងសម្ព័ន្ធមិត្តរបស់ខ្លួនបន្លាច នឹងគម្រាមគេទៅវិញដើម្បីបញ្ចប់សង្រ្គាមដែលវារុញច្រានឲ្យកម្តៅសង្រ្គាម រុស្សី អ៊ុយក្រែន គ្មានដែនបញ្ចប់ហើយវាអាចនឹងក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរ។

លោក Le សង្គត់ធ្ងន់ថា ការខិតខំប្រឹងប្រែងរបស់អង្គការណាតូចំពោះ "សន្តិសុខ នឹងការពង្រីកអំណាចរបស់ខ្លួន" នាំទៅរក "ការមិនមានសុវត្ថិភាពទាំងស្រុង" ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង