Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

វិទ្យាស្ថានតេជោសែន សហការជាមួយក្រុមហ៊ុនBUCG បញ្ជូននិស្សិតទៅសិក្សានៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បីផ្តល់ធនធានគ្រូបង្រៀន សាស្ត្រាចារ្យ បញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន ទស្សនកិច្ចសិក្សានៅគម្រោងរបស់ក្រុមហ៊ុន កម្មវិធីបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម

ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG និងមន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន។

ជាមួយគ្នានោះផងដែរ លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG បានសម្តែងចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ នៅក្នុងវិស័យសាធារណ ការ និងដឹកជញ្ជូនរបស់កម្ពុជា និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមខ្លឹមសារនៃអនុស្សារណៈ នេះ ដើម្បីសម្រេចគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងក្រុមហ៊ុន BUCG នេះធ្វើឡើងដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំង គម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថ ប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

សូមបញ្ជាក់ផងដែរថា ភាគីទាំងពីរបានឯកភាពជាគោលការណ៍លើការអភិវឌ្ឍការអប់រំ ការបណ្ដុះ បណ្ដាល និងការស្រាវជ្រាវដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលក្នុងនោះរួមមាន៖ សហការក្នុងការផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្ដូរមន្ត្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការក្នុងការផ្ដល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង