
ហូជិមិញ៖ មន្ត្រីជាន់ខ្ពស់វៀតណាមចំនួន២រូប ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សសម្រេចបណ្តេញចេញពីបក្ស បន្ទាប់ពីបានបំពានគោលការណ៍នៃការរៀបចំ និង សកម្មភាពរបស់បក្ស រួមជាមួយនឹងបទប្បញ្ញត្តិការងារជាច្រើនដែលបក្សវៀតណាមចាត់ទុក្ខជាអំពើខុសច្បាប់។
មន្ត្រីជាន់ខ្ពស់ចំនួនពីរនៃខេត្ត Thai Nguyen និង Kien Giang។ក្រុមប្រឹក្សានៅបក្សវៀតណាមបានរកឃើញថា លោក ង្វៀន គៀនយ៉ាង បានបំពានគោលការណ៍នៃការរៀបចំ និងសកម្មភាពរបស់បក្ស រួមជាមួយនឹងបទប្បញ្ញត្តិការងារជាច្រើនដែលបក្សវៀតណាម ចាត់ទុក្ខជាអំពើខុសច្បាស់ នឹងត្រូវបណ្តេញចេញពីបក្ស។រីឯលោក Cuong បានធ្វើឱ្យបាត់បង់រូបិយវត្ថុ និងទ្រព្យសម្បត្តិដល់រដ្ឋ ហើយក៏ជំរុញឱ្យមានការព្រួយបារម្ភក្នុងចំណោមកម្មាភិបាល សមាជិកបក្ស និងប្រជាជន និងប៉ះពាល់អវិជ្ជមានដល់កិត្យានុភាពរបស់អង្គការបក្ស ។
គណបក្សបានរកឃើញថា មន្ត្រី២រូបនេះបានក្លែងបន្លំពាណិជ្ជកម្ម និងក្លែងក្លាយ ដែលជាសមាជិកនៃ គណៈកម្មាធិការបក្សខេត្ត Kien Giang និងជាអនុប្រធានគណៈកម្មាធិការបក្ស និងជាមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Anh បានបំពានគោលការណ៍និងបទប្បញ្ញត្តិការងារ ព្រមទាំងទទួលយកសំណូក ហើយរំលោភលើវិធានដែលសមាជិកបក្ស។
ផ្អែកលើការបំពានរបស់មន្ត្រី និងបទប្បញ្ញត្តិរបស់បក្សស្តីពីការដោះស្រាយសមាជិកបក្សដែលបំពាននោះ លេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចបណ្តេញលោក Cuong និង Anh ចេញពីបក្ស៕