ចិន៖អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន លោក Chen Zhaoxiong បានថ្លែងកាលពីថ្ងៃទី ១៧ ខែឧសភាថា ប្រទេសចិនកំពុងពន្លឿនការផ្តល់សេវា 5G ពាណិជ្ជកម្ម បច្ចុប្បន្ន ស្ថានីយប្រព័ន្ធសេវា 5G ជាង ២ សែនបានដាក់ឱ្យដំណើរការរួចហើយ។
លោកបានប្រាប់ឱ្យដឹងក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតទិវាទូរគមនាគមន៍និងសង្គមព័ត៌មានភារូបនីយកម្មពិភពលោកឆ្នាំ ២០២០ ដែលបានបើកធ្វើឡើងតាមអនឡាញនាថ្ងៃទី ១៧ ខែឧសភា។ លោកបានបន្តបញ្ជាក់ថា ផលិតកម្មចិនកំពុងជំរុញការអភិវឌ្ឍតាមបែបឌីជីថលឱ្យកាន់តែមានគុណភាពខ្ពស់ បណ្តាញអ៊ឺនធឺណេតឧស្សាហកម្មចិនក៏កំពុងពន្លឿនការអភិវឌ្ឍផងដែរ សេដ្ឋកិច្ចឌីជីថលចិនកំពុងរីកចម្រើនយ៉ាងល្អប្រសើរ បានក្លាយជាកម្លាំងសំខាន់នៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕


