Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែនជុំទី៤ចាប់ផ្តើមឡើងវិញបន្ទាប់ពី"ផ្អាកបច្ចេកទេស"

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កិច្ចចរចារុស្ស៊ី-អ៊ុយក្រែនជុំទី៤ចាប់ផ្តើមឡើងវិញបន្ទាប់ពី"ផ្អាកបច្ចេកទេស" ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ កិច្ចចរចាសន្តិភាពជុំទី៤ រវាងរុស្ស៊ី និងអ៊ុយក្រែន បានបន្តនៅថ្ងៃអង្គារ បន្ទាប់ពី "ផ្អាកបច្ចេកទេស" នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។

លោក David Arakhamia សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន«ការចរចាកំពុងដំណើរការរួចហើយ»។ គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមកិច្ចពិភាក្សាជុំទីបួនរបស់ពួកគេតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃចន្ទ ហើយបាន "ផ្អាកបច្ចេកទេស" បន្ទាប់ពីនោះ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich កាលពីថ្ងៃចន្ទបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខារវាងរុស្ស៊ី និងអ៊ុយក្រែនឱ្យបានឆាប់ក្នុងរយៈពេលមួយទៅពីរសប្តាហ៍ និងចុងខែឧសភា។

យោងតាមការវិវឌ្ឍចុងក្រោយរបស់ក្រសួងការពារជាតិរុស្ស៊ីស្តីពីជម្លោះ ចាប់តាំងពីការចាប់ផ្តើមនៃ "ប្រតិបត្តិការយោធាពិសេស" កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន ១,៣០៦ គ្រឿង ប្រព័ន្ធរ៉ុក្កែតចំនួន ១២៧ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៤៧១ ដើម រថយន្តយោធា និងដូ្រន ១៥៦ គ្រឿងរបស់កងកម្លាំងអ៊ុយក្រែន។

ទន្ទឹមនឹងនេះ ក្រសួងបាននិយាយថា ខ្លួនបានគ្រប់គ្រងទាំងស្រុងលើតំបន់ Kherson នៅភាគខាងត្បូងអ៊ុយក្រែន។ យោងតាមអាជ្ញាធររុស្ស៊ី និងអ៊ុយក្រែន បានឱ្យដឹងថា សម្ភារៈបរិក្ខារស៊ីវិលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកស្លាប់ និងរបួសត្រូវបានគេមើលឃើញពីភាគីទាំងសងខាង ខណៈការប្រយុទ្ធគ្នានៅតែបន្ត។

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបានអះអាងពីការស្លាប់របស់ជនស៊ីវិលចំនួន ២០ នាក់នៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង Donetsk ពីការវាយប្រហារដោយមីស៊ីលរបស់កងកម្លាំងអ៊ុយក្រែន។ ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ក្រុងគៀវបានបាត់បង់ជីវិតយ៉ាងហោចណាស់ម្នាក់ និងបានឃើញការរងរបួសជាច្រើននៅក្នុងការវាយឆ្មក់តាមអាកាសដោយទាហានរុស្ស៊ីនៅថ្ងៃតែមួយ។

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទក៏បានព្រមានពីការវាយប្រហារតាមគោលដៅទៅលើកងកម្លាំងបរទេសក្នុងប្រទេសអ៊ុយក្រែន ដែលបានចូលរួមក្នុងការប្រយុទ្ធដោយអះអាងថា បានស្គាល់ទីតាំងនៃ "ទាហានស៊ីឈ្នួលបរទេស" ទាំងអស់។

សហភាពអឺរ៉ុបបានអនុម័តលើទណ្ឌកម្មជុំទីបួនប្រឆាំងនឹងរុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុន និងបុគ្គលដែលមាន "ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ុយក្រែន"។

ទណ្ឌកម្មអាចមានចាប់ពីការដកហូតឋានៈរបស់រុស្ស៊ីជាប្រទេសដែលពេញនិយមបំផុតនៅក្នុងទីផ្សារសហភាពអឺរ៉ុប រហូតដល់ការហាមឃាត់ក្រុមហ៊ុន EU ពីការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី និងការនាំចេញទំនិញប្រណីតទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី von der Leyen ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង