Yearendyearend1140x150

ចិនប្រាប់អាម៉េរិកថាកុំចេះតែដើរផ្សាយព័ត៌មានមិនពិត គួរតែយកពេលដោះស្រាយបញ្ហាអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian

ក្រុងប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងជាសាធារណៈប្រាប់ទៅកាន់សហរដ្ឋអាម៉េរិកគួរតែឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួននៅក្នុងវិបត្តិអ៊ុយក្រែនដែលកំពុងវិវឌ្ឍន៍ ហើយធ្វើអ្វីៗបន្ថែមទៀតដែលអាចជួយសម្រួលស្ថានការណ៍។ប្រសើរជាងការបង្កើតព័ត៌មានមិនពិតនឹងបានត្រឹមតែដាក់ទណ្ឌកម្មរុស្សី ដែលជាហេតុអាចធ្វើឲ្យវិបត្តនឹងក្លាយទៅជាធ្ងន់ធ្ង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ឃើញថា សហរដ្ឋអាម៉េរិក គួរតែស្វែងរកវិធានការណាមួយដែលសមរម្យ ហើយអាចដោះស្រាយជម្លោះរុស្សី អ៊ុយក្រែនឲ្យបានឆាប់រហ័សប្រសើរជាជាងបានត្រឹមតែដាក់ទណ្ឌកម្មដែលវាធ្វើឲ្យជនស៊ីវិល បានស្លាប់បាត់បង់ជីវិតអស់រាប់ពាន់អ្នក។

អ្នកនាំពាក្យរូបនេះ សង្គត់ធ្ងន់ថា អាម៉េរិកចេះតែផ្សាយព័ត៌មានមិនពិតដែលថារុស្សី បានស្នើសុំជំនួយយោធាពីចិនដោយសហរដ្ឋអាមេរិកកំពុងបង្កើត និង ផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឱ្យសង្គ្រាមកាន់តែរីករាលដាល។

លោក Zhao សង្គត់ធ្ងន់ថា ការធ្វើដូច្នេះអាម៉េរិកនឹងបាត់បង់ទំនុកចិត្តពីពិភពលោកថែមទៀត ហើយគឺឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ អំពីតួនាទី របស់ ខ្លួនក្នុងស្ថាន ភាពវិវត្តនៃវិបត្តិអ៊ុយក្រែន និង ធ្វើអ្វីៗជាច្រើនទៀតដែលអាចជួយសម្រាលស្ថានការណ៍នៅអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង