Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

លោក Biden និងមន្ត្រីអាមេរិកជាច្រើនរូបត្រូវរុស្ស៊ីហាមមិនឱ្យចូលទឹកដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំ អាម៉េរិកលោក បៃដិន នឹង មេដឹកនាំរុស្សី ពូទីន

វ៉ាស៊ីនតោន៖ ប្រទេសរុស្ស៊ី នៅថ្ងៃទី ១៥ មីនា បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីអាម៉េរិកជាច្រើនរួមទាំងប្រធានាធិបតី Joe Biden ហាមមិនឱ្យជាន់ទឹកដីរបស់ប្រទេសរុស្ស៊ី។ការសម្រេចនេះ ធ្វើឱ្យការកើនឡើងមួយទៀតនៅក្នុងភាពតានតឹងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង លោកខាងលិច នៅពេលដែលកងកម្លាំងយោធារុស្ស៊ីបន្តការលុកលុយរបស់ពួកគេលើអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី កំពុងបន្ថែមបុគ្គលមួយចំនួនចូលទៅក្នុង "បញ្ជីបញ្ឈប់" ដែលរារាំងពួកគេមិនឱ្យចូលប្រទេសរុស្ស៊ី។មន្ត្រីអាម៉េរិកទាំងនោះមានជាអាទិ៍ អគ្គសេនាធិការ ឧត្តមសេនីយ Mark Milley ទីប្រឹក្សាសន្តិសុខជាតិ Biden លោក Jake Sullivan នាយក CIA លោក William Burns លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki ទីប្រឹក្សារងសន្តិសុខជាតិ លោក Daleep Singh នាយកទីភ្នាក់ងារ USAID លោក Samantha Power អនុរដ្ឋលេខាធិការរតនាគារ Adewale Adeyemo និងសហរដ្ឋអាមេរិ រួមបញ្ចូលផងដែរនូវបុគ្គលមិនមែនក្នុងជួររដ្ឋាភិបាលផ្សេងទៀត រួមទាំងកូនប្រុសរបស់ប្រធានាធិបតី លោក Hunter Biden និងអតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton ។

បើតាមក្រសួងការបរទេសរុស្ស៊ី ទណ្ឌកម្មនេះគឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មដែលចេញដោយអាម៉េរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធំជាងរបស់លោកខាងលិច ដើម្បីប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍បានហៅការដាក់ទណ្ឌកម្មនេះថា "ជាផលវិបាកដែលមិនអាចជៀសបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង