
ក្រុងព្រះសីហនុ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥មីនានេះ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ នាយ នាយរង និងពលនាវិក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន ៥៤នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចំរើនថែមទៀត និងជា ការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង។
