អាម៉េរិក៖ ខ្យល់ព្យុះនៅឆ្នេរ Fort Myers រដ្ឋផ្លរីដា នៃសហរដ្ឋអាម៉េរិក បានរងការវាយប្រហារដោយព្យុះកំបុតត្បូងតូចមួយ បង្កធ្វើឱ្យអ្នកទេសចរឆ្នេរត្រូវភៀសខ្លួនចេញពីតំបន់នោះយ៉ាងលឿន ខណៈលំនៅឋានមួយចំនួនរងការខូចខាត។
មន្រ្តីនៅតាមសមុទ្រជាតិ បានគូសបញ្ជាក់ថា ខ្យល់ព្យុះគឺជាប្រភេទព្យុះកំបុតត្បូង ដែលអាចកើតឡើងពីលើទឹក ឬផ្លាស់ទីពីដីទៅទឹកវិញដែលជាព្យុះមួយអាចឆក់យកជីវិតមនុស្ស នឹងលំនៅដ្ឋានយ៉ាងឆាប់រហ័ស។ មន្ត្រីនៅមូលដ្ឋានបន្តថា ព្រឹត្តិការណ៍អាកាសធាតុប្រភេទនេះច្រើនតែជាប់ទាក់ទងនឹងព្យុះផ្គររន្ទះខ្លាំង ដែលអាចរួមមានខ្យល់បក់ខ្លាំង ព្រឹល និងផ្លេកបន្ទោរ។
អ្នកជំនាញឧតុនិយម នៅទីក្រុង Tampa បានពន្យល់ថា ដោយសារប្រភពទឹកគឺជាព្យុះកំបុតត្បូងនៅលើទឹក នោះមានន័យថា កម្លាំងទឹកបានប្រែក្លាយទៅជាខ្យល់ព្យុះកំបុតត្បូងនៅពេលវារំកិលមកលើគោក"។ ។ ព្យុះកំបុតត្បូងបានបោកបក់មកលើឆ្នេរខ្សាច់នៅម៉ោងប្រហែល ១២ យប់។
គួរបញ្ចាក់ថា ព្យុះកំបុតត្បូងជាផ្នែកនៃប្រព័ន្ធព្យុះធំមួយដែលកំពុងធ្វើដំណើរឆ្លងកាត់ភាគនិរតីនៃរដ្ឋផ្លរីដា ដែលបាននាំមកនូវសីតុណ្ហភាពត្រជាក់ជាងតំបន់ណាៗទាំងអស់ ខណៈគ្រោះថ្នាក់រួមមានការព្រមានអំពីព្យុះរដូវរងា ហើយ បច្ចុប្បន្នអាជ្ញាធរកំពុងឃ្លាំមើលព្យុះកំបុតត្បូងនៅទូទាំងរដ្ឋ Florida នេះបន្តទៀត៕