Yearendyearend1140x150

យោធាមួយចំនួនធំរបស់អ៊ុយក្រែនត្រូវបានបំផ្លាញដោយទាហានរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងមូស្គូ៖ ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី បានចេញមកប្រកាសកាលពីថ្ងៃសៅរ៍ថាប្រព័ន្ធយោធាសរុបចំនួន ៣,៥៩៣ នៅអ៊ុយក្រែន ត្រូវបានយោធារុស្ស៊ី បំផ្លាញចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ក្នុងមួយថ្ងៃ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 និង យន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿងរបស់កងទ័ពអ៊ុយក្រែន។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ និង ជាក់លាក់ខ្ពស់កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបិទប្រតិបត្តិការនៃអាកាសយានដ្ឋានយោធាក្នុងទីក្រុង Vasylkiv ចម្ងាយ ៤០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង គៀវ និងមជ្ឈមណ្ឌលសំខាន់នៃព័ត៌មានវិទ្យុ និងអេឡិចត្រូនិកនៅ Brovary ។នេះបើតាម ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានប្រកាសដែលថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបំផ្លាញរថក្រោះចំនួន ៣៦២ គ្រឿងយន្តហោះ ៥៨ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ៨៣ គ្រឿង និងរថពាសដែកចំនួន ១,២០៥ គ្រឿងរបស់កងទ័ពរុស្ស៊ី។ក្រៅពីនេះ ប្រព័ន្ធកាំភ្លើងធំចំនួន ១៣៥ គ្រឿង គ្រាប់រ៉ុក្កែតចំនួន ៦២ គ្រឿង ប្រព័ន្ធការពារដែនអាកាស ៣៣ គ្រឿង យាន ៥៨៥ គ្រឿង នាវាចម្បាំង ៣ គ្រឿង និង UAV ចំនួន ៧ គ្រឿងនៃកម្រិតប្រតិបត្តិការ យុទ្ធសាស្ត្ររបស់កងទ័ពរុស្ស៊ី ក៏ត្រូវបានបំផ្លាញផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង