
អាម៉េរិក៖ ប្រជាជននៅសហរដ្ឋអាម៉េរិក កំពុងទទួលរងសម្ពាធសេដ្ឋកិច្ចដែលបណ្តាលមកពីការកើនឡើងនៃតម្លៃឧស្ម័ន ក្រោយពីប្រទេសមហាអំណាចលោកខាងលិចមួយនេះ បានសម្រេចការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីពាក់ព័ន្ទសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
សមាគមរថយន្តអាមេរិក Triple-A បង្ហាញថា តម្លៃឧស្ម័ន បានហាកកើនឡើងជាង៤០សេន ក្នុងមួយហ្គាឡុង ខណៈដែលតម្លៃបានកើនឡើងជាង ៥២ ភាគរយធៀបនឹងឆ្នាំ២០២០។កាលឡើងថ្លៃនេះ គឺដោយសារតែពន្ធខ្ពស់ ច្បាប់បរិស្ថាន និង ទីតាំង ឧស្ម័នរបស់រដ្ឋកាលីហ្វ័រញ៉ា គឺខ្ពស់ជាងគេនៅអាម៉េរិក។
ប្រជាពលរដ្ឋអាម៉េរិកមួយចំនួន កំពុងមានការព្រួយបារម្ភចំបោះការឡើងថ្លៃនៃតម្លៃឧស្ម័ននេះ ហើយបានជំរុញដល់រដ្ឋាភិបាលមើលឱ្យបានច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ហើយវិធានការថ្មីណាមួយនឹងមិនវង្វេងពីការប្តេជ្ញាចិត្តរបស់រដ្ឋ ចំពោះថាមពលបៃតងនោះទេ។
ពលរដ្ឋអាម៉េរិកមួយចំនួន កំពុងពិចារណាផ្លាស់ប្តូររថយន្តសាំងរបស់ពួកគេទៅជារថយន្តអគ្គិសនី ក្នុងបំណងគេចផុតពីសម្ពាធសេដ្ឋកិច្ចដែលបានបង្កឡើងដោយតម្លៃ។
លោក Miquel Rodriguez អ្នកស្រុកម្នាក់ទៀតបាននិយាយថា "ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ ដើម្បីទិញរថយន្តអគ្គិសនី ដូច្នេះសង្ឃឹមថា នៅរដូវក្តៅនេះ យើងនឹងទទួលបានរថយន្តអគ្គិសនី ហើយខ្ញុំនឹងមិនចាំបាច់ខ្វល់ខ្វាយអំពីតម្លៃហ្គាស" ។
ពលរដ្ឋអាម៉េរិកយល់ឃើញថា ជាមួយនឹងជំងឺរាតត្បាត អតិផរណា និង ឥឡូវនេះតម្លៃឧស្ម័នកើនឡើង វាពិបាកក្នុងការមើលឃើញស្រទាប់ប្រាក់នៅថ្ងៃ សប្តាហ៍ និង ខែខាងមុខ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះជម្លោះរុស្ស៊ី-អ៊ុយក្រែននៅតែបន្តកើតមាន ខណៈទណ្ឌកម្មលើប្រទេសរុស្ស៊ីកាន់តែបន្ថែមផងដែរ។អាម៉េរិក បានកាត់ផ្តាច់ការទិញប្រេងពីរុស្ស៊ី តម្លៃប្រេងនៅតាមរដ្ឋខ្លះដូចជា នៅរដ្ឋកាលីហ្វ័រញ៉ា តម្លៃបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងប្រទេសដែលបង្ខំឱ្យមន្ត្រីរដ្ឋាភិបាលស្វែងរកមធ្យោបាយផ្តល់ជំនួយ៕