
ភ្នំពេញ៖ សិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ត្រូវបានរៀបចំឡើង នារាជធានីភ្នំពេញ។
ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងវគ្គសិក្ខាសាលារៀបចំឡើង ថ្មីៗនេះដែរ មានការធ្វើបទបង្ហាញមួយចំនួន ដែលផ្ដោតសំខាន់ទៅលើការៀបចំផែនការ យុទ្ធសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់យាយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។
ស្របពេលនេះ យោងទៅតាមទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន ៤០% និងទោចក្រយានយន្តឱ្យបាន ៧០% នៅឆ្នាំ២០៥០។
នៅក្នុងវគ្គសិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា តំណាងអគ្គិសនីកម្ពុជា (EDC) និងក្រសួងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោងនានាដែរ៕