Cctimesw1140xh150cm copy

ស្នងការនគរបាលខេត្តព្រះសីហនុទាត់ចោលព័ត៌មានស្ត្រីថៃថាខ្លួនត្រូវគេចាប់«បូមឈាម»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ 

ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១១ មីនានេះ បានចេញមុខបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនដែលបានលើកឡើងថា ក្នុងមូលដ្ឋានខេត្តព្រះសីហនុមានករណីចាប់ស្ត្រីជនជាតិថៃបូមឈាមលក់។ការចេញមុខបដិសេធនេះ ធ្វើឡើងក្រោយពីមានសារព័ត៌មាននៅក្នុងប្រទេសថៃជាភាសាចិន និង អងគ្លេស បានចុះផ្សាយស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេចាប់បូមឈាមក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី១១ មីនានេះថា ការចុះផ្សាយនោះជារឿងមិនពិត ព្រោះក្នុងមូលដ្ឋានខេត្តព្រះសីហនុ តាំងពីពេលមុនរហូតមកដល់ច្ប្នននេះមិនមានករណីបែបនេះកើតឡើងនោះទេ។

គួរបញ្ជាក់ថាសារព័ត៌មាន《Thailand Headlines》នៅប្រទេសថៃ នៅថ្ងៃទី១០ បានចុះផ្សាយថា ស្ត្រីជនជាតិថៃម្នាក់អាយុ ២៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ចថៃថា រូបនាងត្រូវបានគេបោកបញ្ឆោតចូលខេត្តព្រះសីហនុ ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ។នាងត្រូវបានគេចាប់ជំរឹតឃុំខ្លួនក្នុងសណ្ឋាគារ និងបានបង្ខំឱ្យឈាមអស់៣ថង់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅប្រទេសថៃ ស្ត្រីជនជាតិថៃរូបនេះបានអះអាងទៀតថា ក្រុមឧក្រិដ្ឋជនបានឆក់ខ្សែភ្លើង និងធ្វើទារុណកម្ម ហើយពួកគេក៏កំពុងរៀបចំបញ្ជូនខ្លួនទៅកាន់បន្ទប់វះកាត់ ដើម្បីយកគ្រឿងក្នុង។ ប៉ុន្តែជាសំណាងល្អ នាងត្រូវបានជួយសង្គ្រោះទាន់ពេល និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបានបញ្ជូនទៅប្រទេសថៃវិញដោយសុវត្ថិភាព។

តែយ៉ាងណាក៏ដោយ ដោយសារស្រ្តីជនជាតិថៃម្នាក់នេះដែលបានអះអាងថាខ្លួនមកបំពេញការងារខុសច្បាប់គឺឆបោកគេតាមអនឡាញ ដែលទីតាំងធ្វើការនៅក្នុងខេត្តព្រះសីហនុ ។តាមការសន្និដ្ឋានឃើញថា ស្រ្តីជនជាតិថៃរូបនេះចង់គេចពីទោសកំហុសដែលខ្លួនឆបោកគេតាមអនឡាញ ដោយប្រើកលល្បិចប្រឌិតរឿងឡើង ដោយកុហក់ប្រាប់សមត្ថកិច្ចថៃថាខ្លួនត្រូវគេបូមឈាម ដើម្បីរួចខ្លួចពីទោសឆបោកគេតាមអនឡាញ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង