Swift cc time

សមត្ថកិច្ចខេត្តព្រៃវែង រៀបចំសណ្ដាប់ធ្នាប់រួចជាស្រេច ពីស្ពានអ្នកលឿង រហូតដល់គល់ស្ពានស្ទឹងស្លូត ដើម្បីបញ្ចៀសការកកស្ទះកំឡុងពេលភ្ជុំបិណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព្រៃវែង៖ សមត្ថកិច្ចខេត្តព្រៃវែង បានត្រៀមលក្ខណ: ការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ រួចជាស្រេច តាមរយៈការតម្រាយធុងសាំង នៅតាមគោលដៅសំខាន់ៗ ដាក់ចំណាំងផ្លាត (ស្លាកសញ្ញា) ជាដើម ដើម្បីបញ្ចៀសការកកស្ទះ នៅពេលពលរដ្ឋធ្វើដំណើរទៅ និងវិលត្រលប់មកពីលេងស្រុកកំណើត កំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមដងផ្លូវជាតិលេខ១ ចាប់ពីលើ ស្ពានអ្នកលឿងរហូតដល់គល់ស្ពានស្ទឹងស្លូត។

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារ ត្រៀមលក្ខណៈ រៀបចំលាបថ្នាំពណ៍លើធុងសាំង និងដាក់ ចំណាំងផ្លាត( ស្លាកសញ្ញា) ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមដាក់តម្រាយធុងសាំង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ស្រុកពាមរក៍ ជូនបងប្អូនប្រជាជាពលរដ្ឋដែលធ្វើដំណើរទៅ និងវិលត្រលប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមដងផ្លូវជាតិលេខ១ ចាប់ពីលើ ស្ពានអ្នកលឿងរហូតដល់គល់ស្ពានស្ទឹងស្លូត។

នគរបាលខេត្តព្រៃវែង ជាពិសេសកម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលមានភូមិសាស្ត្រជាប់ផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ ១១ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការ អន្តរាគមន៍ជួយសម្រួលចរាចរណ៍ ការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តព្រៃវែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបញ្ជៀសការកកស្ទះដែលអាចកើតឡើងជាយថាហេតុ៕


Khcct banner

អត្ថបទទាក់ទង