ភ្នំពេញ៖ សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) បានចូលជាសមាជិកផ្លូវការក្នុងក្រុមប្រឹក្សាសាលាអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ាដែលហៅកាត់ថា EARCOS ដើម្បីបង្កើនឱកាសសិក្សាកាន់តែសម្បូរបែបសម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន។
សាលា CIS បានក្លាយជាសមាជិកផ្លូវការនៃក្រុមប្រឹក្សាសាលាអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា (EARCOS) កាលពីខែកញ្ញាឆ្នាំ២០២៦ដើម្បីបន្តការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវកម្មវិធីអប់រំប្រកបដោយគុណភាពខ្ពស់។ សមាជិកភាព EARCOS នឹងផ្ដល់ឱ្យសាលា CIS នូវលទ្ធភាពក្នុងការក្លាយជាចំណែកនៃបណ្ដាញទំនាក់ទំនងផ្នែកអប់រំដ៏ទូលំទូលាយនិងការអាចចូលប្រើប្រាស់នូវធនធានសិក្សាទទួលបានការឧបត្ថម្ភនិងអាហារូបករណ៍ព្រមទាំងឱកាសក្នុងការផ្សារភ្ជាប់ជាមួយអ្នកឯកទេសផ្នែកអប់រំក្នុងតំបន់និងសាកលវិទ្យាល័យទូទាំងពិភពលោកផងដែរ។
លោកស្រី Daun Yorke នាយិកាសាលា CIS បានលើកឡើងថា «សមាជិកភាព EARCOS គឺជាការបោះជំហានដ៏ប្រពៃមួយសម្រាប់សាលា CIS ក្នុងការបន្តពង្រឹងការផ្ដល់ជូនឱកាសសិក្សាដ៏សម្បូរបែបដល់សិស្សានុសិស្សនិងបុគ្គលិករបស់យើង។» លោកស្រីបានបន្តទៀតថា «យើងក៏បានចាប់ផ្ដើមកសាងទំនាក់ទំនងដ៏រឹងមាំជាមួយសាកលវិទ្យាល័យកំពូលៗនិងផ្សារភ្ជាប់គ្រូបង្រៀនរបស់យើងជាមួយដៃគូនិងអ្នកឯកទេសផ្នែកអប់រំតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាផងដែរ។ យើងជឿជាក់ថាឱកាសទាំងនេះនឹងរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃសម្រាប់ការសិក្សាសុខុមាលភាពនិងការអភិវឌ្ឍរបស់សិស្សានុសិស្សស្របពេលដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំស្តង់ដាអន្តរជាតិនៅកម្ពុជាផងដែរ។»
បង្កើតឡើងនៅឆ្នាំ១៩៥៨ EARCOS គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្ដោតទៅលើនវានុវត្តន៍និងឧត្តមភាពក្នុងការអប់រំស្តង់ដាអន្តរជាតិ។ សព្វថ្ងៃអង្គការនេះមានបណ្ដាញទំនាក់ទំនងដែលគ្របដណ្ដប់សមាជិកសរុបចំនួន២៤៥សាលាក្នុងបណ្ដាប្រទេសចំនួន២២ប្រចាំតំបន់អាស៊ីដែលតំណាងឱ្យសិស្សានុសិស្សប្រមាណចំនួន២០០០០០នាក់។ ការក្លាយជាចំណែកនៃសហគមន៍អន្តរជាតិដ៏ទូលំទូលាយនេះជាការបំពេញបន្ថែមពីលើការទទួលស្គាល់ផ្សេងៗរបស់សាលា CIS ដែលមានស្រាប់រួមមានការទទួលស្គាល់ពីក្រសួងអប់រំ Alberta នៃប្រទេសកាណាដាអង្គការមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (IB) ក្រុមប្រឹក្សាសាលាអន្តរជាតិនិង LabelFrancÉducation។
តាមរយៈការផ្ដល់ជូនការអប់រំសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទារកដ្ឋានដល់ថ្នាក់ទី១២ សាលា CIS ផ្ដល់នូវការអប់រំលក្ខណៈគ្រប់ជ្រុងជ្រោយតាមរយៈការប្រើប្រាស់កម្មវិធីអប់រំ Alberta កម្មវិធីថ្នាក់បឋមសិក្សា IB កម្មវិធីថ្នាក់វិទ្យាល័យ IB អមដោយសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាជាច្រើនទៀត។ ការទទួលស្គាល់សញ្ញាបត្រនិងសមាជិកភាពដ៏ច្រើនសម្បូរបែបនេះអាចផ្ដល់ជូនសិស្សានុសិស្សនិងក្រុមគ្រួសារនូវដំណើរសិក្សាជាច្រើនជម្រើសដើម្បីជួយពួកគាត់ឱ្យសម្រេចបាននូវគោលដៅនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
សម្រាប់ក្រុមគ្រួសារដែលកំពុងស្វែងរកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនអន្តរជាតិដ៏សក្ដិសមនៅកម្ពុជាសមាជិកភាព EARCOS គឺជាផ្នែកមួយក្នុងចំណោមបណ្ដាញនៃការទទួលស្គាល់និងភាពជាដៃគូជាច្រើនរបស់សាលា CIS ដែលរួមចំណែកទ្រទ្រង់សហគមន៍សាលានិងតម្រង់ទិសសិស្សានុសិស្សក្នុងដំណើរនៃការអប់រំរបស់ពួកគាត់ពីថ្នាក់អប់រំកុមារតូចរហូតដល់ការត្រៀមលក្ខណៈសិក្សានៅថ្នាក់សាកលវិទ្យាល័យ។