Swift cc time

ជនសង្ស័យ ៣នាក់ រំលោភសេពសន្ថវៈលើកុមារីអាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅស្រុកមោងឫស្សី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បាត់ដំបង៖ ជនសង្ស័យ ៣នាក់ នាថ្ងៃទី៦ តុលា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយពីបានរំលោភសេពសន្ថវៈលើកុមារីអាយុ១៤ឆ្នាំ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចខ្ទមវាលស្រែ ក្រុមទី២៦ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ច ជនរងគ្រោះ ប-នី-ត ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យចំនួន០៣នាក់ រំលោភសេពសន្ថវៈ។ ជនសង្ស័យទាំង៣នាក់ រួមមាន ១.ឈ្មោះ សំរិត ស៉ីណាត ហៅនុន ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ ស៊ីណា ស៊ីណេត ភេទប្រុស អាយុ១៧ឆ្នាំ និង៣.ឈ្មោះ លាប សីលា ហៅជឿម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ម្នាក់មួយលើករៀងៗខ្លួន សរុបចំនួន០៣លើក។

សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៤០នាទី បានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ។ ក្រោយពីបានសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង