Swift cc time

ក្រសួងទេសចរណ៍ ប្រកាសរើសមន្រ្តីរាជការឱ្យទៅបម្រើការងារជា «អនុព័ន្ធទេសចរណ៍» អមស្ថានទូតកម្ពុជានៅចិន ១អាណត្តិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍័ បានប្រកាសជ្រើសរើសមន្ត្រីរាជការក្រសួងទេសចរណ៍ ទៅបម្រើការងារជាអនុព័ន្ធទេសចរណ៍ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន មួយអាណត្តិ រយៈពេល ៣ឆ្នាំ (២០២៧-២០២៩) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិន។

បើតាមសេចក្តីប្រកាស ការងារជាអនុព័ន្ធទេសចរណ៍ នឹងមានរយៈពេល១អាណត្តិ ដែលស្មើនឹង ៣ឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៩។ ការធ្វើឡើងនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិន ព្រមទាំងជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លក្ខខណ្ឌនៃការជ្រើសរើស រួមមាន៖ ត្រូវមានបទពិសោធការងារយ៉ាងតិចចំនួន ២ ឆ្នាំ មានតួនាទីចាប់ពីអនុប្រធានការិយាល័យ មានសញ្ញាបត្របរិញ្ញាបត្រ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ (អាទិភាពចំពោះបេក្ខជនដែលប្រើប្រាស់ភាសាចិន) មានការយល់ដឹងទូលំទូលាយអំពីវិស័យទេសចរណ៍កម្ពុជា ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-ចិន និងការងារផ្សព្វផ្សាយទេសចរណ៍ មានសមត្ថភាពក្នុងការទំនាក់ទំនង និងសម្របសម្រួលការងារជាមួយស្ថាប័នជាតិ និងអន្តរជាតិ មានសុខភាពល្អ និងមានលទ្ធភាពទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស ព្រមទាំងមានសីលធម៌ សុជីវធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានលម្អិតបន្ថែម និងការចុះឈ្មោះ សូមទំនាក់ទំនង លោកស្រី គង់ រ័ត្នលំអង តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទលេខ +៨៥៥ ១២ ៣០៥ ០១២ (តេឡេក្រាម) ឱ្យបានមុន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង