Swift cc time

«រថយន្តក្រុង ៦០០គ្រឿង»ត្រៀមរួចរាល់ សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើត ដោយមិនបង់ប្រាក់ រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រថយន្ដក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៦០០គ្រឿង បានរៀបចំរួចរាល់តាមគោលដៅនីមួយៗ នៅថ្ងៃទី៨ ខែតុលានេះ សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

បើតាមរដ្ឋបាលរាជធានី បានបញ្ជាក់ថា រថយន្តក្រុងទាំង៦០០គ្រឿង ក្នុងនោះរួមមាន ទី១៖សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport ExpressBus)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង។

ចំណែកទី២៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង មានការបែងចេកជាខ្សែរត់ធំៗចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរ។


Khcct banner

អត្ថបទទាក់ទង