ភ្នំពេញ៖ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា លោកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។
លោកស្រី កែ ឡេង បានផ្ញើលិខិតជូន នាយកប្រតិបត្តិអង្គការតម្លាភាពនៃកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញពីចេតនានៃការផ្សាភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។