
វៀតណាម៖ ក្រសួងសុខាភិបាលបានប្រកាសពីអ្នកជំងឺឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន ២៦៥,១៤៣ នាក់កាលពីថ្ងៃពុធនៅក្នុងទីក្រុងនិងខេត្តចំនួន ៦៣ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។
ករណីថ្មីភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្ត Nghe An ដែលមានចំនួន ៥៦,១៩២ រួមទាំងករណីចំនួន ៤៥,៨៩៦ ដែលត្រូវបានរកឃើញនៅថ្ងៃមុន និងត្រូវបានបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យជាតិឥឡូវនេះ។ ខណៈ Bac Giang បានកត់ត្រាករណីថ្មីចំនួន ៣៣,១៤៧ ក្នុងនោះមាន ៣០,៣៥៣ ករណីដែលបានកត់ត្រាមុន។
ទីក្រុងហាណូយបានកត់ត្រាករណីចំនួន ៣១.៣៦៥ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ ក្នុងរយៈពេល 24 ម៉ោងកន្លងមក អ្នកជំងឺកូវីដ ១០៩ នាក់បានស្លាប់ ក្នុងនោះមាន ៨ នាក់នៅទីក្រុងហាណូយ។
ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៤១,០៨៦ ឬ ០.៩ ភាគរយនៃការឆ្លងទាំងអស់។ នៅក្នុងរលកចុងក្រោយដែលបានវាយប្រហារប្រទេសនៅចុងខែមេសា ករណីជាង ៥.០៣ លានត្រូវបានបញ្ជាក់ ហើយ ២.៨៥ លានករណីបានជាសះស្បើយឡើងវិញ។ ដោយរហូតមកដល់ពេលនេះ ៧៩.៣ ភាគរយនៃប្រជាជនបានទទួលវ៉ាក់សាំងចំនួនពីរដូស៕