Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

លោក ឡុង កុសល៖ការយក«ទង់ជាតិ»ច្នៃជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា។

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានប្រកាសមិនគាំទ្រចំពោះការយក ទង់ជាតិខ្មែរទៅច្នៃធ្វើ ជាម៉ូដសម្លៀកបំពាក់។ការមិនគាំទ្រនេះ ដោយពន្យល់ថា មិនសមរម្យព្រោះការយកទង់ជាតិខ្មែរទៅច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថ។នេះបើយោងតាមលោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា។

លោក ឡុង កុសល បានពន្យល់ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺ ទង់ជាតិតែងតែ ត្រូវបានបង្ហូត ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ ។ ទង់ជាតិ គឺ ជានិមិត្តរូបជាតិ ។

បើតាមអ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា ទង់ជាតិ ត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដីជាតិមាតុភូមិ ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់ វីរជន យុទ្ធជន យុទ្ធនារីដែល បានពលីជីវិតនៅពេលបានចេញ ច្បាំងការពារជាតិ ទឹកដីឬទៅបំពេញ បេសសកម្ម មនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ និង យកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។ ដូច្នេះ ការយករូបភាពទង់ជាតិ មកធ្វើ ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ ជាតិខ្មែរទៅច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថដូចជា នៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូលឬក៏នៅពេលដែលសម្លៀកបំពាក់នោះ ប្រឡាក់អ្នកខ្លះមិនបានយកទៅបោកសម្អាតទេបែរជាយកទៅ ទុកចោល ជាដើម ។

លោក  ឡុង កុសល សង្កត់ធ្ងន់ថា ប្រសិនបើចង់បង្ហាញ ឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌ និង បេតិកភណ្ឌ របស់មនុស្សជាតិ សូមជួយចូល រួមការពារបរិស្ថាន កុំបោសសំរាមចោល នៅក្នុងរមណីយដ្ឋាន អង្គរត្រូវធ្វើ ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ ទទួលទាន នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌកុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធរណៈ និង ស្ទះផ្លូវជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង