Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កូវីដ មិនអាចរារាំងការប្រារព្វពិធីបុណ្យសង្រ្កាន្តនៅថៃនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ការជះទឹកលេងដាក់គ្នាកំឡុងសង្រ្កាន្តនៅប្រទេសថៃកាលពីមិនទាន់ផ្ទុះកូវិដ១៩

បាងកក៖ ការប្រារព្ធពិធីបុណ្យសង្ក្រាន្តនឹងប្រព្រឹត្តទៅនៅខែក្រោយបន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំដោយសារ កូវិ១៩ រដ្ឋាភិបាលថៃបាននិយាយថាខណៈពេលដែលបានបន្ថែមវិធានការសុខភាពនិងសុវត្ថិភាពនឹងនៅតែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana កាលពីថ្ងៃអង្គារបាននិយាយថា លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានផ្តល់ការធានាថារាល់សកម្មភាពពាក់ព័ន្ធ និងការធ្វើដំណើរអន្តរខេត្តនឹងត្រូវបានអនុញ្ញាតក្នុងពិធីបុណ្យសង្រ្កាន្ត ចាប់ពីថ្ងៃទី ១៣-១៥ ខែមេសា។

លោក Thanakorn បាននិយាយ នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធី សាធារណជនត្រូវតែគោរពយ៉ាងតឹងរ៉ឹងរបស់វិធានការរបស់ក្រសួងសុខាភិបាលថៃ នឹងចាក់វ៉ាក់សាំង ការបង្ការជាសកល នឹងការធ្វើតេស្តរហ័សរកមេរោគកូវិដ១៩។

យ៉ាងណាមិញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវិដ១៩ (CCSA) នឹងជួបប្រជុំគ្នានៅថ្ងៃទី ១៨ ខែមីនា ដើម្បីពិភាក្សាអំពីវិធានការសុវត្ថិភាពសុខភាពសាធារណៈសម្រាប់ថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ត។

ឧត្តមសេនីយ ប្រាយុទ្ធ បានស្នើយ៉ាងមុតមាំថា មនុស្សគ្រប់រូបដែលគ្រោងនឹងរីករាយជាមួយពិធីបុណ្យសង្រ្កាន្ត យ៉ាងហោចណាស់ត្រូវចាក់វ៉ាក់សាំងលើកទីបី និងឆ្លងកាត់ការធ្វើតេស្ត ATK ទាំងមុន និងក្រោយពេលធ្វើដំណើរ។

លោក Thanakorn បានបន្តថាលោកឧត្តមសេនីយ Prayut ក៏បានជំរុញឱ្យក្រុមងាយរងគ្រោះ ដែលមានអាយុ ៦០ ឆ្នាំឡើង អ្នកដែលមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ ត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅមុនពិធីបុណ្យនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ឧត្តមសេនីយ៍ Prayut មានការព្រួយបារម្ភថា ព្រឹត្តិការណ៍មួយចំនួនអាចបង្កើនហានិភ័យនៃការឆ្លងជំងឺ កូវិដ១៩ ជាពិសេសការជួបជុំគ្រួសារ ពិធីចាក់ទឹក និងការកម្សាន្តផ្ទាល់ផ្សេងៗ។ លោក Thanakorn បន្ថែមថា ប្រជាជនត្រូវតែមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការ ដូចជាការរក្សាគម្លាតសង្គម ពាក់ម៉ាស់មុខ និងលាងដៃជាប្រចាំ។

ទន្ទឹមនឹងនេះលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ការឆ្លងមេរោគ កូវិដ១៩ អាចនឹងឈានដល់កម្រិតកំពូល ខណៈដែលអត្រាឆ្លងដែលបានរកឃើញដោយការធ្វើតេស្ត RT-PCR និង ATK បានធ្លាក់ចុះក្នុងរយៈពេល ២-៣ ថ្ងៃកន្លងមកនេះ។

លោកវេជ្ជបណ្ឌិត Opas បានបន្ថែមថា រហូតមកដល់ពេលនេះ អត្រាឆ្លងនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសថៃ មិនទាន់មានដល់ ៦០-៧០% នៃចំនួនប្រជាជនរបស់ពួកថៃនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង