
អ៊ុយក្រែន៖ កញ្ចប់ផ្គត់ផ្គង់សុខភាពដំបូងដែលផ្តល់ដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់អ៊ុយក្រែន បានមកដល់ទីក្រុង Lviv ភាគខាងលិច ហើយរួចរាល់សម្រាប់ការចែកចាយ។នេះបើយោងតាមអ្នកនាំពាក្យ WHO លោក Tarik Jarasevic ។
ឃ្លាំងមួយនៅជាយក្រុង ជំនួយផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បានមកដល់ រួមទាំងការផ្គត់ផ្គង់ផ្នែកមធ្យមសម្រាប់ព្យាបាលអ្នករបួស និង ថ្នាំសំខាន់ៗសម្រាប់ជំងឺផ្សេងទៀត បានត្រៀមរួចរាល់សម្រាប់ការចែកចាយ។គ្រឿងបរិក្ខារពេទ្យWHOសង្ឃឹមថា នឹងអាចដឹកជញ្ជូនដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស។
បើតាមWHO សម្ភារៈវេជ្ជសាស្ត្រមានចំនួន ៣៦ តោន ដែលជាតម្រូវការចម្បងសម្រាប់ព្យាបាលអ្នករបួស មនុស្សម្នា និងធ្វើការវះកាត់ ហើយក៏មានថ្នាំសំខាន់មួយចំនួនសម្រាប់ជំងឺប្រភេទផ្សេងទៀត។បច្ចុប្បន្ន WHO កំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលអ៊ុយក្រែន ដើម្បីកំណត់តម្រូវការពិតប្រាកដ ដើម្បីឱ្យមានការចែកចាយតាមគោលដៅបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃ និង សប្តាហ៍ខាងមុខ។
WHO កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និង ប្រទេសជិតខាង រួមជាមួយនឹងដៃគូសុខភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះភាពអាសន្ននៅក្នុងប្រទេសអ៊ុយក្រែន និង កាត់បន្ថយការរំខានដល់ការផ្តល់សេវាសុខភាពសំខាន់ៗ៕