Yearendyearend1140x150

ចិនព្រមានអាម៉េរិកពីចេតនា«ជ្រៀតជ្រែក»កិច្ចការផ្ទៃក្នុងគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងព្រមានជាលក្ខណៈការទូតទៅកាន់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ពីចេតនានៅពីក្រោយនៃការគាំទ្រតំបន់តៃវ៉ាន់ជារដ្ឋឯករាជ្យ។ការព្រមាននេះ ធ្វើឡើងអតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកប៉ុមពេអូ (Mike Pompeo) បានអះអាងថា អាម៉េរិក គួរតែប្រកាសទទួលស្គាល់តៃវ៉ាន់ជា “រដ្ឋឯករាជ្យ មានសេរីភាពនិងអធិបតេយ្យភាព” ពេញលេញ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក Antony Blinken លោក Wang Yi បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពាក្យសម្តី និង ការប្រព្រឹត្តនាពេលថ្មីៗនេះរបស់ភាគីអាម៉េរិក ដែលដំណើរការផ្ទុយទៅនឹងគោលបំណងដែលអាម៉េរិក និងចិនធ្លាប់ប្រកាសរួមគ្នាកន្លងមក។

បើតាមលោក Wang Yi តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិនជំរុញឱ្យភាគីអាម៉េរិកត្រឡប់ទៅរកអត្ថន័យពិតនៃគោលការណ៍ចិនតែមួយ និងត្រូវបញ្ឈប់ការលើកទឹកចិត្ត និង គាំទ្រចលនា "ឯករាជ្យភាពតៃវ៉ាន់" បញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ប្រសិនបើចង់ការពារស្ថានការណ៍រួមរបស់ចិន-អាម៉េរិក។

គួរបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកប៉ុមពេអូ (Mike Pompeo)បានអះអាងនៅចំពោះមុខក្រុមអ្នកវិភាគតៃវ៉ាន់ថា សហរដ្ឋអាម៉េរិក គួរតែប្រកាសទទួលស្គាល់តៃវ៉ាន់ជា “រដ្ឋឯករាជ្យ មានសេរីភាពនិងអធិបតេយ្យភាព” ពេញលេញ។លោកថា រដ្ឋបាលអាម៉េរិកគួរតែរួសរាន់ចាត់វិធានការចាំបាច់ និងដែលគួរធ្វើតាំងពីយូរមកហើយចំពោះបញ្ហានេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង