Cctimesw1140xh150cm copy

កម្ពុជាត្រូវបានវាយតម្លៃថាជាគោលដៅទេសចរណ៍សុវត្ថិភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍កម្ពុជា។

ភ្នំពេញ៖ «កម្ពុជាសព្វថ្ងៃ ត្រូវបានវាយតម្លៃថាជាគោលដៅទេសចរណ៍សុវត្ថិភាព» នេះគឺជាប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។ ក្នុងពេលទទួលជួប ប្រធានកម្មវិធីតំបន់អាស៉ីប៉ាស៉ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី៤ មីនា ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ដែលជាគន្លឹះដ៏សំខាន់ក្នុងការបើកសកម្មភាពសេដ្ឋកិច្ច និងបើកទទួលទេសចរអន្តរជាតិឡើងវិញ។ 

ឯកឧត្ដមបានជម្រាបដល់តំណាងវេទិកាសេដ្ឋកិច្ចពិភពលោកថា កម្ពុជាសព្វថ្ងៃ ត្រូវបានវាយតម្លៃថាជាគោលដៅទេសចរណ៍សុវត្ថិភាព។ ឯកឧត្ដមក៏បានបង្ហាញអំពីចក្ខុវិស័យ ក៏ដូចជាការរៀបចំការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ តាមរយៈការអនុវត្តដោយយកចិត្តទុកដាក់លើផែនទីចង្អុលទិសស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាស្របទៅតាមយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានអនុម័តរួចហើយនោះ។

ជាមួយគ្នានេះដែរ កម្ពុជារំពឹងផ្សព្វផ្សាយពីទេសចរណ៍ជាតិ និងទេសចរណ៍អាស៊ានឱ្យកាន់តែទូលំទូលាយ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង