
ហុងកុង៖ ទិន្នន័យផ្លូវការបានបង្ហាញថា តំបន់រដ្ឋបាលពិសេសហុង HKSAR កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៥៦,៨២៧ ករណី ដែលជាកំណត់ត្រាខ្ពស់មួយទៀតជាមួយនឹងការស្លាប់ចំនួន ១៤៤ នាក់បន្ថែម។
លោក Liang Wannian ប្រធានក្រុមអ្នកជំនាញឆ្លើយតបនឹងជំងឺ COVID-19 ក្រោមគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន (NHC) បាននិយាយថា ការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការផ្ទុះឡើងគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាមូលដ្ឋានវិទ្យាសាស្ត្រដ៏សំខាន់សម្រាប់រដ្ឋាភិបាល HKSAR ដើម្បីបង្កើតវិធានការ និងយុទ្ធសាស្ត្រស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាត។
អ្នកជំនាញសុខភាពបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការកាត់បន្ថយការឆ្លង ករណីធ្ងន់ធ្ងរ និងការស្លាប់ គឺជាអាទិភាពកំពូលក្នុងការទប់ស្កាត់ការកើតឡើងវិញនៃកូវីដ១៩បច្ចុប្បន្ននៅក្នុងតំបន់រដ្ឋបាល
រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន និងអាជ្ញាធរពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ដើម្បីជួយហុងកុងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ដោយក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន ៣ នាក់មកពីចិនដីគោកបានមកដល់ទីក្រុងហុងកុងដើម្បីធ្វើការជាមួយរដ្ឋាភិបាល HKSAR ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលចុងក្រោយ៕