វ៉ាស៊ីនតោន៖ រដ្ឋលេខាធិការលោក Anthony Blinken នឹងចាប់ផ្តើមដំណើរទេសចរណ៍នៅអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរទៅកាន់ប្រទេសបែលហ្សិក ប៉ូឡូញ ម៉ុលដាវី ឡាតវី លីទុយអានី និងអេស្តូនី។ គាត់ត្រូវបានគេរំពឹងថាដំណើរទស្សនកិច្ចនេះគឺដើម្បីធ្វើ "ការពិគ្រោះយោបល់ និងការសម្របសម្រួល" ជាមួយសមាជិកណាតូ និងប្រទេសជុំវិញព្រំដែនរបស់រុស្ស៊ីពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៊ុយក្រែន៕