Yearendyearend1140x150

សម្តេច ស ខេង ស្នើរដ្ឋបាលរាជធានីភ្នំពេញរៀបចំគំនូសផ្លូវជាបន្តបន្ទាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំគំនូសផ្លូវក្នុងរាជធានីភ្នំពេញឲ្យបានជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ មីនានេះ។

សម្តេច ស ខេង បានថ្លែងថា ការលើកផ្លាកសញ្ញា គំនូសផ្លូវគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ នេះគឺជាការចាំបាច់។ គំនូសផ្លូវគឺមិនត្រឹមតែលម្អសោភ័ណ្ឌភាពនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែវាមានអត្ថន័យដល់ការជួយសង្រ្គោះដល់ជីវិតមនុស្ស ហើយក៏ជួយដល់មន្ត្រីអនុវត្តច្បាប់ និងជួយដល់អ្នកដែលប្រើប្រាស់ផ្លូវទាំងអស់ បើមិនដូច្នោះនគរបាលចរាចរណ៍ក៏មានការលំបាក នៅពេលដែលកើតឡើងព្រឹត្តិការណ៍ណាមួយ ដែលមិនមានគំនូសផ្លូវ នោះហើយជាការលំបាកក្នុងការកំណត់នូវបទល្មើស សម្រាប់អ្នកធ្វើដំណើរ។

ជាមួយគ្នានោះ សម្តេច ស ខេង បានធ្វើការស្នើដល់រដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់នូវថវិកាដែលខ្លួនមាន ឲ្យអស់លទ្ធភាពដែលខ្លួនអាចធ្វើបាន ដើម្បីរៀបចំគំនូសផ្លូវក្នុងរាជធានីភ្នំពេញឲ្យបានជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង