Yearendyearend1140x150

សម្តេច ហ៊ុន សែន លើកទឹកចិត្តនគរបាលជាតិនៃអាស៊ានបន្តទប់ស្កាត់អំពើភេរវកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី០៣មីនានេះ បានស្វាគមន៍ប្រតិភូនគរបាលជាតិនៃប្រទេសសមាជិកអាស៊ាន។ ក្នុងជំនួបនោះសម្តេច បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ 

ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានលើកចិត្តឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។

សម្ដេច ហ៊ុន សែន ក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិនៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។

ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ អាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្តីសង្ឃឹមថា ប្រតិភូទាំងអស់នឹងចូលរួមធ្វើឲ្យសន្និសីទនេះ ទទួលបាននូវភាពជោគជ័យ។

ជាការឆ្លើយតប ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន បាន គោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោ ថា នឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ានឱ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង