Yearendyearend1140x150

អូស្ត្រាលីរងការវាយប្រហារដោយ«ជំនន់ទឹកភ្លៀង»នាំឱ្យពលរដ្ឋ១០នាក់បានស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អូស្ត្រាលី៖យោងហោចណាស់មានពលរដ្ឋនៃប្រទេសអូស្ត្រាលីចំនួន១០ នាក់បានស្លាប់ និង រាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងរយៈពេលជិតមួយសប្តាហ៍ បង្កជាទឹកជំនន់លិចផ្ទះពលរដ្ឋខ្ទេចខ្ទីរ។

ទឹកជំនន់ភ្លាមៗបានបោកបក់កាត់ឆ្នេរសមុទ្រអូស្ត្រាលី នៅទូទាំងរដ្ឋចំនួនពីរគិតត្រឹមថ្ងៃនេះ ខណៈការព្រមានគ្រាអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋ Queensland និង New South Wales រួមទាំងនៅទីក្រុងស៊ីដនីសម្រាប់ថ្ងៃពុធ ហើយអាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រយោធា ដើម្បីចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋដែលជាប់គាំងពីលើដំបូលក្នុងតំបន់។

ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី បានប្រកាសឱ្យដឹងថា ការប្រែប្រួលអាកាសធាតុនៅតែបន្តប៉ះពាល់ដល់ប្រទេសនេះ រួមទាំងការកើនឡើងទឹកភ្លៀងក្នុងអំឡុងរដូវវស្សាបានចាប់ផ្តើម ដូច្នេះសមាមាត្រកាន់តែច្រើននៃទឹកភ្លៀងនឹងកើតឡើងខ្លាំងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

អាជ្ញាធរនៅក្នុងតំបន់រងគ្រោះបានហៅជំនន់ទឹកភ្លៀងនៅពេលនេះថា ជាគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុខមក ព្រោះជំនន់ទឹកភ្លើមានជំនួនលើសពីទំហំទឹកជំនន់កាលពីពេលកន្លងទៅ ហើយបានបង្កជាផលខូចខាតជាខ្លាំង។

យោងតាមការព្យាករណ៍របស់ការិយាល័យឧតុនិយមអូស្រ្តាលី បានព្រមានថា តំបន់មួយចំនួននឹង ទំនងជានឹងរងការវាយប្រហារដោយព្យុះផ្គររន្ទះខ្លាំង ជាមួយនឹងដុំព្រិលធំៗ ខ្យល់បក់បោក និង ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងពាក់កណ្តាលទីពីរនៃសប្តាហ៍នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង