
គម្រោងជួសជុលផ្លូវជាតិលេខ៣ ដែលជាហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២ មីនា ២០២២ ស្អែកនេះ។ ពិធីគម្រោងជួសជុលផ្លូវជាតិលេខ៣នេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអះអាងបែបនេះ នាថ្ងៃទី២៨ កុម្ភៈ ២០២២ ក្នុងពិធីសម្ពោធយានដ្ឋានជួសជុលរថយន្តមួយកន្លែង នារាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គម្រោងខាងលើនេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែតុលាឆ្នាំ២០១៨ ដែលមានប្រវែងសរុបជិត១៣៥គីឡូម៉ែត៕