Yearendyearend1140x150
Img 0571

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្នើរប្រជុំបន្ទាន់ស្តីពីបញ្ហាអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្នើរប្រជុំបន្ទាន់ស្តីពីបញ្ហាអ៊ុយក្រែន 

UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអាទិត្យ បានអនុម័តដំណោះស្រាយ ២៦២៣ ដែលអំពាវនាវឱ្យមាន "សម័យប្រជុំពិសេសបន្ទាន់" នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិចារណានិងផ្តល់អនុសាសន៍សកម្មភាពរួម លើវិបត្តិអ៊ុយក្រែន។

វាគឺជាដំណោះស្រាយលើកដំបូងដែលក្រុមប្រឹក្សាបានអនុម័តក្នុងរយៈពេល ៤ ទសវត្សរ៍ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ។

ការបោះឆ្នោតបានបញ្ចប់ដោយសម្លេងគាំទ្រ ១១ ទល់នឹងមួយ (សហព័ន្ធរុស្ស៊ី) ដោយមានការអនុប្បវាទចំនួនបី (ចិន ឥណ្ឌា និងអារ៉ាប់រួម)។ ដោយសារដំណោះស្រាយតាមនីតិវិធីបានរារាំងការប្រើប្រាស់វេតូដោយសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា សម័យប្រជុំបន្ទាន់នឹងត្រូវបានហៅនៅថ្ងៃទី ២៨ ខែកុម្ភៈ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ ដើម្បីជៀសវាងវិបត្តិអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺន។ ដោយចិនគាំទ្រ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងការទូត ដែលអំណោយផលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង