
ចិន៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា ត្រូវបង្កើនកម្លាំងគ្រប់គ្រងម៉ាក្រូ ចំណុចសំខាន់នៃកិច្ចសម្រួលគោលនយោបាយត្រូវផ្តោតលើការធានា៦ចំណុចនិងស្ថិរភាព៦ចំណុច។
លោក លី ខឺឈាង មានប្រសាសន៍ថា ដោយរងឥទ្ធិពលពីជំងឺកូវីដ-១៩និងការថយចុះនៃសេដ្ឋកិច្ចទូទាំងពិភពលោក ការអភិវឌ្ឍនៃប្រទេសចិនប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមដែលមិនធ្លាប់មាន។ដូច្នេះ លោកលើកឡើងថា ត្រូវបង្កើនកម្លាំងគ្រប់គ្រងម៉ាក្រូ ចំណុចសំខាន់នៃកិច្ចសម្រួលគោលនយោបាយត្រូវផ្តោតលើការធានា៦ចំណុចនិងស្ថិរភាព៦ចំណុច។
លោក លី ខឺឈាង បន្តថា ត្រូវផ្តោតសំខាន់ទៅលើការធានាឱ្យពលរដ្ឋមានការងារធ្វើ ធានាដល់ជីវភាពរស់នៅជាមូលដ្ឋាន ធានាតួអង្គទីផ្សារ ធានាសន្តិសុខស្បៀងនិងថាមពល ធានាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង ធានាការដំណើរការនៃមូលដ្ឋាន ដើម្បីធានារក្សាឲ្យបាននូវលំនឹងមូលដ្ឋានសេដ្ឋកិច្ច ទើបអាចពង្រឹងមូលដ្ឋានសម្រាប់ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។
លោកលី ខឺឈាង បញ្ជាក់ថា ត្រូវចាត់ទុកការជួយសហគ្រាសធុនតូចនិងមធ្យមឱ្យឆ្លងផុតការលំបាកជាខ្លឹមសារសំខាន់នៃគោលនយោបាយម៉ាក្រូ ត្រូវប្រកាន់ខ្ជាប់ការពឹងផ្អែកលើកំណែទម្រង់និងបើកចំហ ជំរុញកម្លាំងរស់វើកនៃទីផ្សារនិងកម្លាំងច្នៃប្រឌិតក្នុងសង្គម ខិតខំប្រឹងប្រែងសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕