
ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៤ កុម្ភៈនេះ អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ថយភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន។ចិនមិនបានចាត់ទុកថាប្រតិបត្តិការរបស់រុស្ស៊ីវាយប្រហារលើអ៊ុយក្រែន ជាការឈ្លានពាននោះឡើយ។
ឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មានពាក់ព័ន្ធប្រតិបត្តិការរុស្ស៊ី លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា យើងមិនអាចនិយាយពីការឈ្លានពានទេ ដូចដែលបាននិយាយជាច្រើនដងមកហើយថា បញ្ហាអ៊ុយក្រែនមានប្រវត្តិសាស្រ្ដដ៏ស្មុគស្មាញផ្សេងទៀត សព្វថ្ងៃនេះ វាប្រហែលជាមិនមែនជាអ្វីដែលយើងចង់បាននោះទេ។
លោកស្រីសង្ឃឹមថាគ្រប់ភាគីនឹងធ្វើការរួមគ្នាដើម្បីផ្តល់ សន្តិភាពជាឱកាសមួយ ធ្វើឱ្យស្ថានការណ៍កាន់តែត្រជាក់បានឆាប់តាមដែលអាចធ្វើទៅបាន និងរក្សាសន្តិភាពនៅទីនោះតាមរយៈការសន្ទនា ការពិគ្រោះ និងការចរចា។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ មិនដឹងថាពាក្យអ្វីដែលគេប្រើពីមុនមកទេ ឧទាហរណ៍ នៅពេលដែលសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធាឯកតោភាគី ឬការលុកលុយនៅអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់។ តើវាជាការឈ្លានពាន ឬអ្វីផ្សេងទៀត?