បេឡារុស្ស៖ ប្រធានាធិបតី បេឡារុស្ស ស្នើកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង Minsk ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានស្នើការចរចាររវាងរុស្ស៊ី និង អ៊ុយក្រែននៅទីក្រុង Minsk រដ្ឋធានីនៃប្រទេសបេឡារុស្ស។
លោក Lukashenko បានអះអាងថា មូលដ្ឋាននៃការចរចាររបស់រុស្ស៊ីជាមួយអ៊ុយក្រែន គឺអ៊ុយក្រែនមិនចូលរួមជាមួយអង្គការណាតូ និង បញ្ឈប់ប្រតិបត្តិការយោធានៅក្នុងតំបន់ Donbas ។លោកបាន និយាយថា អ៊ុយក្រែនត្រូវ ទទួលយកការបរាជ័យ និង ធ្វើសម្បទានតាមការ ទាមទាររបស់រុស្ស៊ី។
គួរបញ្ជាក់ថា បេឡារុស្ស គឺជាសម្ព័ន្ធមិត្តយោធាដ៏ជិតស្និទ្ធរបស់រុស្ស៊ី ប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នានៅលើទឹកដីបេឡារុស្សកាលពីដើមខែនេះ។ រុស្ស៊ីបានបើកប្រតិបត្តិការយោធាដ៏ធំមួយដែលគេហៅថា "ប្រតិបត្តិការពិសេស" ប្រឆាំងនឹងអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍។
លោកពូទីនបាននិយាយថា បន្ទាប់ពីឆ្នាំ ២០១៤ Maidan នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែនបានប្រែក្លាយទៅជារដ្ឋ "ប្រឆាំងរុស្ស៊ី" ដែលបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកចង់ប្រើដើម្បីធ្វើឱ្យប៉ះពាល់ដល់ទីក្រុងម៉ូស្គូ។ មេដឹកនាំរុស្ស៊ីបានអះអាងថា សកម្មភាពយោធានេះគឺមានន័យដើម្បីរក្សាសន្តិសុខរបស់រុស្សី នឹងស្វែងរកសន្តិភាពពិប្រាកដមួយ៕