ចិន៖លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន នៅថ្ងៃទី ១១ ខែ ឧសភាបានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Shan Xi ប្រទេសចិន ។ រសៀលថ្ងៃដដែលនោះ លោកបានអញ្ជើញទៅដល់មូលដ្ឋានដាំដុះផ្កាDayliliសរីរាង្គតាមស្តង់ដារនិងភូមិ Fangcheng ឃុំ Xiping នៅខណ្ឌ Yunzhou ក្រុង Datong ដើម្បីស្វែងយល់ពីស្ថានភាពការងារពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅទីនោះ ។ បន្ទាប់មក លោកបានអញ្ជើញទៅតំបន់ទេសភាព Yungang ដើម្បីស្វែងយល់ពីស្ថានភាពអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌នៅនឹងកន្លែង ។
ខេត្ត Shan Xi ល្បីឈ្មោះដោយសារទីនេះសំបូរទៅដោយធ្យូងថ្មដែលជាខេត្តប្រភពថាមពលសំខាន់របស់ប្រទេសចិន ។ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្រុក(ខណ្ឌ)ចំនួន ៥៥ នៅខេត្ត Shan Xi បានលុបបំបាត់ភាពក្រីក្រ ភាពក្រីក្រក្នុងតំបន់ទាំងមូលត្រូវបានដោះស្រាយជាមូលដ្ឋាន ។ តំបន់ទេសភាព Yungang តំណាងឱ្យបច្ចេកទេសខ្ពស់បំផុតនៃសិល្បៈចម្លាក់លើពិភពលោកនៅសតវត្សរ៍ទី ៥ ហើយក៏ត្រូវគេស្គាល់ថា ចម្លាក់ថ្មីភ្នំធំទាំង ៣ នៅក្នុងប្រទេសចិនដែលល្បីឈ្មោះទន្ទឹមនឹងចម្លាក់រូងភ្នំ Mogaoku ក្រុង Dunhuang និង ចម្លាក់រូងភ្នំ Longmen ក្រុង Luoyang ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន៕