Cctime 6monthsfree desktop
Cc times  web banner kh (2)

ឆ្មាំការពារព្រំដែនអ៊ុយក្រែន៖ប្រតិបត្តិការពិសេសរបស់រុស្ស៊ី ក៏មានចេញពីព្រំដែនបេឡារុស្សដែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
មាំការពារព្រំដែនអ៊ុយក្រែន៖ប្រតិបត្តិការពិសេសរបស់រុស្ស៊ី ក៏មានចេញពីព្រំដែនបេឡារុស្សដែរ ប្រភពរូប៖ Daily Sabah

អ៊ុយក្រែន៖ ឆ្មាំការពារព្រំដែនអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការយោធាពិេសស ប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែមកពីឆ្លងកាត់ពីព្រំដែនរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីប្រទេសបេឡារុស្សផងដែរ។

យោងតាមអាជ្ញាធរអ៊ុយក្រែនត្រូវបានវាយប្រហារនៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃព្រហស្បតិ៍ ពីប្រទេសទាំងពីរដោយផ្តោតលើតំបន់ Lugansk, Sumy, Kharkov, Chernihiv និង Zhytomyr ។

ឆ្មាំការពារព្រំដែនបានសរសេរនៅលើ Facebook ថា “ការវាយប្រហារលើអង្គភាពព្រំដែន ឧបករណ៍ព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យកើតឡើងជាមួយនឹងការប្រើប្រាស់កាំភ្លើងធំ ឧបករណ៍ធុនធ្ងន់ និងអាវុធ”។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba ដែលថារុស្ស៊ីបានបើកការឈ្លានពានពេញលេញ។

លោក Kuleba បានសរសេរនៅលើ Twitter ថា «ទីក្រុងដែលមានសន្តិភាពរបស់អ៊ុយក្រែន ស្ថិតនៅក្រោមការវាយប្រហារ។ អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងឈ្នះ ដោយពិភពលោកអាច នឹងត្រូវតែបញ្ឈប់លោកពូទីនឥឡូវនេះ»៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង