Yearendyearend1140x150

ពូទីនអំពាវនាវឲ្យទាហានអ៊ុយក្រែនដាក់អាវុធហើយត្រឡប់ទៅផ្ទះវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ២៤ កុម្ភៈនេះ បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ Donbas ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍បន្ទាន់មួយស្តីពីស្ថានការណ៍នៅអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៤) លោកបាននិយាយថា រុស្ស៊ីនឹងចាត់វិធានការយោធាពិសេសដើម្បីការពារតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន។

លោកបាននិយាយថា ផែនការប្រតិបត្តិការពិសេសនេះ មិនរាប់បញ្ចូលការកាន់កាប់ទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែរុស្ស៊ីត្រូវតែធ្វើការសម្រេចចិត្តនេះ ដោយមើលឃើញពីការពង្រីកបន្តទៅទិសខាងកើតរបស់អង្គការណាតូ និងបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសរុស្ស៊ី។

លោកក៏បានជំរុញឲ្យទាហានអ៊ុយក្រែនដាក់អាវុធជាបន្ទាន់ហើយត្រឡប់ទៅផ្ទះវិញ។គួរបញ្ជាក់ថា មុននេះ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអនុម័តសំណើរបស់លោកពូទីនក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្រៅប្រទេស។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង