Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីជាង ៥ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីជាង ៥ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៥៥,៨៧១ កាលពីថ្ងៃអង្គារ ដែលកើនឡើង ៩,០១០ នាក់ ធៀបនឹងថ្ងៃច័ន្ទ និងជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។

កន្លែងចំនួនបីដែលមានចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុត គឺទីក្រុងហាណូយ ដែលមានចំនួន ៦.៨៦០ ករណី បន្ទាប់មកខេត្តជិតខាងគឺ បាក់និញ ២.៨៤២ ករណី និង បាក់គៀង ២.៥០០ ករណី។

ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៧៧ នាក់ផ្សេងទៀត ក្នុងនោះមាន ១៧ នាក់នៅទីក្រុងហាណូយ និង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបបានកើនដល់ ៣៩,៨៦២ នាក់ ស្មើនឹង ១,៤ ភាគរយនៃអ្នកឆ្លងទាំងអស់។

សូមបញ្ជាក់ថា ប្រជាជនប្រហែល ៧៥.៤ លាននាក់នៃចំនួនប្រជាជន ៩៦ លាននាក់របស់ប្រទេសវៀតណាមត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដូស រួមទាំងមនុស្សពេញវ័យ ៦៧.៣ លាននាក់ និងកុមារ ៨.១ លាននាក់ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង