Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកដូណាត្រាំសរសើរពូទីនថា ជាមេដឹកនាំប្រកបដោយបញ្ញា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីត​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​នៅ Florence រដ្ឋ Arizona ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២២។

អតីតប្រធានាធិបតីអាមេរិក ដូណាត្រាំ បានច្រានចោលការដោះស្រាយវិបត្តិអ៊ុយក្រែនរបស់លោក Biden ដោយហៅចំណាត់ការការវាយលុកតំបន់ Donbass របស់រុស្ស៊ីថាជា "ទេពកោសល្យ" របស់ពូទីន។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីចំពោះយុទ្ធសាស្ត្ររបស់គាត់នៅភាគខាងកើតអ៊ុយក្រែន ដោយលើកហេតុផលថា មេដឹកនាំរុស្ស៊ីបានប្រើអំណាចជាងលោក ចូ បៃដិន ដោយការប្រកាសសាធារណរដ្ឋដែលផ្តាច់ចេញពី ដូណេតស្ក៍ (DPR) និងលូហ្គានស្ក៍ (LPR) ជារដ្ឋអធិបតេយ្យ។

លោក Trump បានប្រាប់ពិធីករវិទ្យុ Buck Sexton ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា "នេះគឺជាទេពកោសល្យ" ពូទីនប្រកាសមួយផ្នែកធំនៃអ៊ុយក្រែន ជាតំបន់ឯករាជ្យនិងអធិបតិយ្យភាពរបស់រុស្សី លោកបន្តថាវាគួរឲ្យខ្មាសគេណាស់ដែល លោក បៃដិន មិនអាចដោះស្រាយបញ្ហាមួយនេះបាន។

លោក Trump បានសំដៅលើការប្រកាសរបស់ប្រធានាធិបតី Putin កាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងទទួលស្គាល់ភ្លាមៗនូវអធិបតេយ្យភាពរបស់ DPR និង LPR ដែលបានប្រកាសឯករាជ្យរបស់ពួកគេបន្ទាប់ពីការផ្តួលរំលំរបបដឹកនាំដោយសហរដ្ឋអាមេរិកដែលបានជាប់ឆ្នោតរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤។

ដោយឡែក លោក Putin បានតាមដានការសម្រេចចិត្តនោះដោយទទួលបានការយល់ព្រមពីសមាជិកសភាកាលពីថ្ងៃអង្គារ។ ការបញ្ជូនកងកម្លាំងរុស្ស៊ីចូលទៅក្នុង Donbass ជាអ្នករក្សាសន្តិភាពសម្រាប់ DPR និង LPR ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំរុស្ស៊ី ក្រោយមកបានបំភ្លឺថា ការអនុញ្ញាតនេះ មិនមានន័យថា កងទ័ពរុស្ស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់សាធារណរដ្ឋភ្លាមៗនោះទេ។

ទន្ទឹមនិងនេះ អតីតអគ្គមេបញ្ជាការអាមេរិកបាននិយាយថា ព្រឹត្តិការណ៍បែបនេះនឹងមិនកើតឡើងទេ ប្រសិនបើគាត់នៅកាន់តំណែង ដោយចោទប្រកាន់អ្នកកាន់តំណែងមុនរបស់គាត់គឺ លោកត្រាំ ថាជាអតីតមេដឹកនាំ អសមត្ថភាព៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង