
វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់កាលពីថ្ងៃអាទិត្យ (២១កុម្ភៈ) ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងមូស្គូមិនឈ្លានពានអ៊ុយក្រែន។
លេខាធិការសារព័ត៌មានគឺលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក "ប្តេជ្ញាបន្តការទូត រហូតដល់ដោះស្រាយស្ថានការរុស្សីនឹងអ៊ុយក្រែនបាន ។ ប្រធានាធិបតី Biden បានទទួលយកជាគោលការណ៍កិច្ចប្រជុំជាមួយប្រធានាធិបតីពូទីន ប្រសិនបើការឈ្លានពានមិនបានកើតឡើង។
លោកស្រីបានបន្ថែមថា យើងក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ផលវិបាកយ៉ាងរហ័ស និងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីជំនួសមកវិញនូវសង្រ្គាម។ ហើយបច្ចុប្បន្ន រុស្ស៊ីហាក់ដូចជាកំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយលុកទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។
មហាអំណាចលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីការពារសង្រ្គាមអឺរ៉ុបបន្ទាប់ពីការកសាងកងទ័ពរុស្ស៊ីយ៉ាងច្រើននៅតាមព្រំដែនអ៊ុយក្រែន។
យ៉ាងណាមិញសេចក្តីថ្លែងការណ៍ពីកាសែត Elysee បាននិយាយថា កិច្ចប្រជុំកំពូលដែលត្រូវបានប្រកាសដោយប្រទេសបារាំងបន្ទាប់ពីការហៅទូរស័ព្ទរវាងប្រធានាធិបតី Emmanuel Macron និងលោក Putin នឹងត្រូវបានភាគីពាក់ព័ន្ធលើកយកមកដើម្បីពិភាក្សាអំពី "សន្តិសុខ និងស្ថេរភាពនៅអឺរ៉ុប"៕