Cctime 6monthsfree desktop
Cc times  web banner kh (2)

ហុងកុងរកឃើញករណីឆ្លងកូវីដ១៩ថ្មីជាង ៦០០០ ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ហុងកុងរកឃើញករណីឆ្លងកូវីដ១៩ថ្មីជាង ៦០០០ ករណី ប្រភពរូប៖ ស៊ីស៊ីធីវី

ហុងកុង៖ ហុងកុងបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ថ្មី ចំនួន ៦,០៦៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលការពារសុខភាពកាលពីថ្ងៃអាទិត្យ។

មជ្ឈមណ្ឌលការពារសុខភាពបាននិយាយថា ករណីដែលបានរាយការណ៍ថ្មីរួមមានករណីនាំចូលចំនួន ១២ និងករណីក្នុងស្រុកចំនួន ៦,០៥៥នាក់ ។

លោក Edwin Tsui អ្នកគ្រប់គ្រងមជ្ឈមណ្ឌលការពារសុខភាពនៃនាយកដ្ឋានសុខាភិបាលក្រោមរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយកាលពីថ្ងៃអាទិត្យថា ដោយមានការគាំទ្រពីរដ្ឋាភិបាលកណ្តាល រដ្ឋាភិបាល HKSAR បានបង្កើនជាបន្តបន្ទាប់នូវសមត្ថភាពធ្វើតេស្តក្នុងស្រុក មន្ទីរពិសោធន៍ធ្វើតេស្តរកកូវីដ១៩ ហ័រយៀន (Huoyan) ត្រូវបានដាក់ឱ្យដំណើរការ។

លោកបន្តថា «ដោយសារចំនួនករណីដែលបានរាយការណ៍ជារៀងរាល់ថ្ងៃនៅតែបន្តកើនឡើង វិធានការរក្សាគម្លាតសង្គមគឺចាំបាច់ត្រូវតែបន្ត។ ប្រជាពលរដ្ឋគួរតែជៀសវាងការចេញទៅក្រៅតាមដែលអាចធ្វើទៅបាន ហើយមិនគួរមានការជួបជុំដែលមិនចាំបាច់ រួមទាំងការជួបជុំគ្នារវាងគ្រួសារផងដែរ។ ហើយចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង នឹងទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន »។

កាលពីថ្ងៃសៅរ៍ ការសាងសង់កន្លែងព្យាបាលនៅដាច់ដោយឡែកចំនួនពីរ ដែលត្រូវបានសាងសង់ឡើង ដោយមានជំនួយពីចិនបានចាប់ផ្តើមនៅ Penny's Bay និង Kai Tak Pier ក្នុងទីក្រុងហុងកុង។អគារនេះ រចនា និងសាងសង់ដោយក្រុមហ៊ុន China State Construction International Holdings Ltd. ុ។ កន្លែងទាំងពីរត្រូវបានគេរំពឹងថា នឹងផ្តល់កន្លែងដាក់ឱ្យនៅដាច់ពីគេប្រហែល ៩,៥០០ នៅពេលដំណើរការពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង