Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ម្ចាស់ក្សត្រី អេលីហ្សាប៊េត របស់អង់គ្លេសបានធ្វើតេស្តវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ម្ចាស់ក្សត្រី អេលីហ្សាប៊េត របស់អង់គ្លេសបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ប្រភពរូប៖ RT

អង់គ្លេស៖ រាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យថា ម្ចាស់ក្សត្រី អេលីហ្សាប៊េត ទី២ (Elizabeth II) របស់ចក្រភពអង់គ្លេសបានឆ្លង កូវីដ១៩ដោយការធ្វើតេស្តថ្មីៗនេះ ផ្តល់លទ្ធផលវិជ្ជមាន។ ព្រះមហាក្សត្រដែលមានព្រះជន្ម ៩៥ វស្សាត្រូវបានគេនិយាយថា កំពុងជួបប្រទះតែ "រោគសញ្ញាស្រាល" ហើយត្រូវបានគេរំពឹងថា នឹងបន្តអនុវត្តភារកិច្ច នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រី Charles ព្រះអង្គម្ចាស់នៃប្រទេសវែលក៏បានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺកូវីដដែរ។ យោងតាម BBC គាត់បានជួបម្តាយរបស់គាត់កាលពីពីរថ្ងៃមុន។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះមហាក្សត្រិយានី ត្រូវបានគេរាយការណ៍ថា មិនបានបង្ហាញរោគសញ្ញាណាមួយ អស់រយៈពេលជាច្រើនថ្ងៃក្រោយមក។

ភរិយារបស់ព្រះអង្គម្ចាស់ Charles, Duchess of Cornwall, Camilla, ក៏ត្រូវបានគេធ្វើតេស្ត វិជ្ជមានកូវីដ១៩ នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្តីរបស់នាង។ សម្រាប់ព្រះអង្គម្ចាស់ Charles វាគឺជាករណីទី ២ របស់គាត់នៃការឆ្លងវីរុសនេះ។

គួររំលឹកផងដែរថា កាលពីពីរសប្តាហ៍មុន ព្រះមហាក្សត្រិយានីបានប្រារព្ធខួប ៧០ ឆ្នាំនៅលើបល្ល័ង្ករបស់ចក្រភពអង់គ្លេស ដូច្នេះបានក្លាយជាស្តេចដែលសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង