Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

មន្រ្តីជំនាញបន្តរកឃើញវត្តមានសត្វកម្រជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មន្រ្តីជំនាញក្រសួងបរិស្ថាន (រូបភាព៖ ក្រសួងបរិស្ថាន)

ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជា ដែលមានដូចជា ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។

យោងតាមក្រសួងបរិស្ថាន នៅក្នុងពេលចុះពិនិត្យនិងសិក្សាទីតាំងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង ៥០គ្រឿង នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមជំនាញក្រសួងបរិស្ថាន បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។

បន្ថែមលើនេះទៀត ក្រុមការងារ បានសិក្សានិងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿង នេះគ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថា រយៈពេលចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស រួមជាមួយប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង