Swift cc time

បុរសម្នាក់សំងំបង្កើត«មូលដ្ឋានកែច្នៃឈើ»ខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ជ្រកក្រោមរូបភាពធ្វើ ដងចប ឬដងពូថៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៥ តុលា បានបំភ្លឺករណីដែលអង្គភាពសារព័ត៌មាន “សាន្ត ព្រហ្ម” បានធ្វើការចុះផ្សាយ ព័ត៌មានតាមរយៈហ្វេសបុកផេកឈ្មោះ Kong Kan TV ដែលមានខ្លឹមសារថា “បុរសធ្វើដងកាំបិតលក់ ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញ ផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប” ដែលបានបង្កឱ្យសាធារណជនមានការយល់ច្រលំ។

មន្ត្រីជំនាញបានបំភ្លឺថា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន កងយោពលខេមរភូមិមិន្ទ បានចុះល្បាត ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងបានរកឃើញទីតាំងប្រព្រឹត្តល្មើស ក្នុងតំបន់ការពារធម្មជាតិ ដោយម៉ាស៊ីនច្រៀកឈើ ចំនួន១គ្រឿង ដងស្នួរចំនួន១ ដងចបចំនួន២០៥ដើម ដងពូថៅចំនួន៩៨ដើម ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់ ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។

សកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្ត នៃក្រមបរិស្ថាន និងធនធានធម្មជាតិមាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ចំពោះបុគ្គល ដែលមានបានប្រព្រឹត្តអំពើណាមួយ ក្នុងតំបន់ការពារធនធានធម្មជាតិ កថាខណ្ឌ “ក” បង្កើតឡគ្រប់ប្រភេទឬបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផលព្រៃឈើ រុក្ខជាតិព្រៃ និងធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស៕

Khcct banner

អត្ថបទទាក់ទង