ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ១៦ សាខាថ្មី ដែលអតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ហ្វូណន» បន្ទាប់ពីទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ឱ្យបំប្លែងជាសាខារបស់ធនាគារប្រៃសណីយ៍កម្ពុជា។
ពិធីសម្ពោធសាខាទាំង ១៦ បានធ្វើឡើងព្រមគ្នានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ជាមួយនឹងការបន្ថែមសាខាថ្មីនេះ ធនាគារប្រៃសណីយ៍កម្ពុជា មានសាខាសរុបចំនួន ៨០ សាខា នៅទូទាំងប្រទេស។
សាខាថ្មីទាំង ១៦ ស្ថិតនៅតាមបណ្តាខេត្ត-ស្រុកចំនួនជាច្រើន រួមមាន៖ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ; ស្រុកបន្ទាយមាស ខេត្តកំពត; ស្រុកជីក្រែង និងសូទ្រនិគម ខេត្តសៀមរាប; ស្រុកឆ្លូង និងស្នួល ខេត្តក្រចេះ; ស្រុកក្រគរ ខេត្តពោធិ៍សាត់; ស្រុកក្រឡាញ់ ខេត្តសៀមរាប; ស្រុកគិរីវង់ និងព្រៃកប្បាស ខេត្តតាកែវ; ស្រុកកំពង់ត្របែក ខេត្តព្រៃវែង; ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង; ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ; ស្រុកមោងឫស្សី ខេត្តបាត់ដំបង; ស្រុកព្រៃឈរ និងស្រីសន្ធរ ខេត្តកំពង់ចាម។
ការពង្រីកបណ្តាញសាខានេះ នឹងជួយបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាធនាគារ និងសេវាហិរញ្ញវត្ថុនៅតាមមូលដ្ឋានកាន់តែទូលំទូលាយ៕