
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគួរតែឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើ និងដោះស្រាយបញ្ហានៃការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិភាគតិច រួមទាំងប្រជាជនដែលមានដើមកំណើតអាស៊ីផងដែរ។
អ្នកនាំពាក្យក្រសួងការបទេសចិនលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទាំងអ្វីដែលហៅថា "គំនិតផ្តួចផ្តើមរបស់ចិន" និងពាក្យសម្តី និងទង្វើប្រឆាំងអាស៊ីនៅក្នុងសហរដ្ឋអាមេរិក គឺជាការបង្ហាញពីការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងឆ្លុះបញ្ចាំងពីបញ្ហាដែលស៊ីជម្រៅនៅក្នុងសង្គមអាមេរិក។
យ៉ាងណាមិញលទ្ធផលស្ទង់មតិបង្ហាញថានៅក្នុងឆ្នាំ ២០២០ ករណីឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើសហគមន៍អាស៊ីនៅសហរដ្ឋអាមេរិកបានកើនឡើង ៧៦ ភាគរយ។ លោក Wang បាននិយាយថា យុវជនអាស៊ីមួយភាគបួនគឺជាគោលដៅនៃការរើសអើងជាតិសាសន៍ និងការគំរាមកំហែង។
លោក Wang បានបន្ថែមថា "ចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើន និងសហគមន៍អន្តរជាតិ"។
លោកបន្តថា សហរដ្ឋអាមេរិកគួរតែគិតគូរយ៉ាងស៊ីជម្រៅលើបញ្ហានៃការរើសអើងពូជសាសន៍ជាប្រព័ន្ធ ចាត់វិធានការជាក់ស្តែងដើម្បីកែតម្រូវ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិភាគតិច រួមទាំងប្រជាជនដែលមានដើមកំណើតអាស៊ី ហើយអនុញ្ញាតឱ្យពួកគេនៅឱ្យឆ្ងាយពីអំពើហិង្សា និងការភ័យខ្លាច៕