Yearendyearend1140x150

ឯកឧត្តម ប្រាក់ សុខុន៖កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានប្រព្រឹត្តទៅយ៉ាងរលូន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់សហសេវិកទាំងអស់ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈមធំៗក្នុងតំបន់ នាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម បានវាយតម្លៃថាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តទៅយ៉ាងរលូន។ ទាំងនេះ គឺសំដៅធានាថាអាស៊ាននឹងបន្តអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយមិនទុកមួយណាចោលនោះឡើយ។

ឯនៅខាងក្រោយឆាកវិញ គឺមានក្រុមការងារមួយដែលមានឆន្ទៈ និងសមត្ថភាពខ្ពស់។ ឯកឧត្តមបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ នេះក៏ជាបទពិសោធន៍ដ៏មានតម្លៃមួយសម្រាប់កម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំផ្សេងៗទៀតក្នុងឆ្នាំនេះ។ ឯកឧត្តមក៏នឹងបន្តបំពេញតួនាទីរបស់ខ្លួនឱ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា និងអាស៊ានទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង